9mm bet

32 C
Phnom Penh

ភាគ​១៖ ហេតុ​អ្វី​ខ្មែរ​ខ្លះ​រស់នៅ​ក្រៅ​ប្រទេស ត្រឡប់​ទៅ​គាំទ្រ​របៀប​ដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​ទៅ​វិញ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទដោយ៖ ហាស់ សាន

ក្នុង​កាលៈទេសៈ​មួយ​ដែល​អ្នក​ស្នេហា​ប្រជាធិបតេយ្យ ស្នេហា​សិទ្ធិ​សេរីភាព យុត្តិធម៌ អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ប៉ុន្តែ​មិន​បាន​ធ្វើ​សកម្មភាព​សកម្ម​គគ្រឹកគគ្រេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​សម្រាក ឬ​ផ្អាក​សកម្មភាព​វាយបក​រុញ​អ្នក​ប្រជាធិបតេយ្យ​ចេញ​នោះ​ទេ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិនិត្យ​មើល​សាវតារ ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា និង​កិច្ច​ខំ​ប្រឹងប្រែង​រើស​សមាជិក​ប្រមូល​កម្លាំង ដើម្បី​ទប់ទល់​នឹង​ការ​ប៉ុនប៉ង​បន្សាប​ឥទ្ធិពល​កុម្មុយនីស្ត​ផ្ដាច់ការ​ពី​សំណាក់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស។

ក្នុង​ភាគ​ទី​១ នេះ ខ្មែរ​ខ្លះ​សួរ​ថា ហេតុ​អ្វី​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ត្រឡប់​ទៅ​គាំទ្រ​របៀប​ដឹកនាំ​ផ្ដាច់ការ​ទៅ​វិញ?

ពីរ​ឆ្នាំ​មុន សារព័ត៌មាន The Cambodia Daily បាន​ផ្សាយ​អំពី​សកម្មភាព សមាសភាព​ពលរដ្ឋ គោល𒅌បំណង សាខា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ខ្មែរ​មួយ​ចំនួន​នៅ​ក្រៅ​ស្រុក ទាំង​ជន​ភៀសខ្លួន​សម័យ​មុន ទាំង​ជនអន្តោប្រវេសន៍​សម័យ​ក្រោយៗ​មក បាន​ចូលរួម​ទ្រទ្រង់​គាំទ្រ ទោះ​ជា​ចូល​ជា​សមាជិក​ក្តី ជា​អ្នកគាំទ្រ​ធម្មតា​ត꧙ាម​គ្នី​តាម​គ្នា​ក្តី ចំនួន​ម្ភៃ​ភាគ។

យើង​បាន​លាតត្រដាង​អំពី​រឿង​ពិត​ទាំងឡាយ​នោះ​ដល់​ជនជាតិ​ខ្មែរ​ដែល​បាន​ទៅ​ដល់ រស់នៅ​ក្នុង​ទឹកដី​មាន​សិទ្ធិ មាន​សេរីភាព ប្រកាន់​របប​ប្រជាធិបតេយ្យ យុត្តិធម៌ គោរព​សិទ្ធិមនុស្ស គោរព​ច្បាប់ ដោយ​មាន​ចម្ងល់​មិន​ខុសពី​ស្ត្រី​ខ្មែរ​ម្នាក់​បរិយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អ្នកស្រី ពេជ ចន្ទមុន្នី ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី និង​ញូវហ្សេឡែន នា​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៤។

ស្ត្រី​ខ្មែរ​ម្នាក់​ទំនង​ជា​វ័យ​កណ្តាល អធិប្បាយ​ឯកឯង​តាម​បណ្ដាញ​សង្គម​តិកតុក និង​ហ្វេសប៊ុក​ឈ្មោះ សាវី យ៉ុន កាលពី​ចុង​ឆ្នាំ​២០២៣ យ៉ាង​ដូច្នេះ៖ «ខ្ញុំ​បើក​ហ្វេសប៊ុក ខ្ញុំ​បើក​យូធូប ខ្ញុំ​ឃើញ​អ៊ំ​ចាស់ៗ​ខ្លះ បងៗ​ខ្លះ​ក៏​មាន​នៅ​ក្នុង​ហ្នឹង​ដែរ ខ្ញុំ​ឃើញ​អ៊ីចឹង ខ្ញុំ​ឆ្ងល់​មែន​ទែន។ មក​ដល់​ប្រទេស​គេ​ហើយ ពួក​ហ្នឹង​ដឹង​គេ​គិត​អី​ន៎! ដល់​ប្រទេស​គេ​ប្រជាធិបតេយ្យ ប្រទេស​គេ​ជឿនលឿន​ហើយ ហើយ​លុយ ស៊ី​លុយ​គេ​ហើយ។ អត់​គិត មក​នៅ​ប្រទេស​គេ​ប៉ុណ្ណឹង ល្មម​ដឹង​ហើយ ដឹង​ខួរក្បាល​អី ខ្ញុំ​ឆ្ងល់ អ៊ំ​ចាស់ៗ រត់​លូន ហើយ​វេទនា​ប៉ុណ្ណឹង​ហើយ នៅ​គាំទ្រ​កុម្មុយនីស្ត​ទៀត…មិន​ដឹង​ខួរក្បាល​អី។ អត់​ចេះ​ខ្មាស​គេ មក​ដល់​ស្រុក​គេ​ហើយ មក​ធ្វើ​វ៉ល់ ធ្វើ​អាក្រក់​ស្រុក​គេ​ទៀត។ ចេះ​ពិចារណា​ទេ? មនុស្ស​អ៊ីចឹង មិន​ដឹង​ខួរក្បាល​អី​ទេ! »

ពលរដ្ឋ​ខ្មែរ ទោះជា​ចូល​សញ្ជាតិ​គេ​ក្តី មិន​ទាន់​ចូល​សញ្ជាតិ​គេ​ក្តី ឬ​មិន​ចង់​ចូល​សញ្ជាតិ​ផ្សេង​ក្តី សុទ្ធតែ​និយាយ​ថា រត់​ចេញពី​សង្គ្រាម គេច​ពី​របប​កុម្មុយនីស្ត ទាំង​មុន​ទាំង​ក្រោយ ពី​ទារុណកម្ម គេ​ដេញ​តាម​ចាប់​តាម​ចង​ធ្វើ​ទុក្ខបុកម្នេញ។ បើ​មាន​វិចារណញ្ញាណ គួរ​កុំ​ភ្លេច​សួរ​ខ្លួនឯង ថា​តើ​មូលហេតុ​អ្វី​បាន​ជា​ចាកចេញ​ពី​មាតុភូមិ​របស់​ខ្លួន ទៅ​រស់នៅ​លើ​ទឹកដី​ថ្មី? មាន​ការ​សាកសួរ​ដេញដោល​គ្នា​ក្នុង​មជ្ឈដ្ឋាន​ខ្មែរ​ខ្លះ​ថា៖

  • អ្នក​បាន​ទៅ​រស់នៅ​ក្រៅ​ប្រទេស ហើយ​បែរ​ជា​គាំទ្រ​របប​គ្រប់គ្រង​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​វិញ តើ​អ្នក​ទាំងនោះ​ពិត​ជា​ជន​ភៀសខ្លួន​ពី​ស្រុក​ខ្មែរ​មែន​ឬ​មិន​មែន? តើ​និយាយ​ប្រាប់​រដ្ឋការ​នៃ​ទឹកដី​ថ្មី​នោះ​ថា​ខ្លួន​ចង់​មក​រស់នៅ​លើ​ទឹកដី​ថ្មី​ដោយសារ​អ្វី?
  • តើ​ខ្លួន​និយាយ​ប្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ថ្មី​ខ្លួន​ចង់​រស់នៅ​ជា​លាយលក្ខណ៍​អក្សរ​ផង ជា​ពាក្យ​សម្បថ​ផង​នោះ ថា​ខ្លួន​នៅតែ​ពេញចិត្ត​របប​គ្រប់គ្រង​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​ដដែល ឬ​យ៉ាងណា?
អ្នកស្រី​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​រៀបរាប់​អំពី​មនុស្ស​ចាស់ៗ​ដែល​ស្ម័គ្រចិត្ត​ទៅ​គាំទ្រ​របប​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​ក្នុង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នោះ មិន​ខុស​ទេ ពីព្រោះ អ្នក​ខ្លះ​ទទួល​ផល​ប្រយោជន៍​ប្រចាំ​ខែ​ជា​ថវិកា​ពី​រដ្ឋ ដែល​ជួយ​ពលរដ្ឋ​របស់​គេ​ឲ្យ​មាន​លទ្ធភាព​រស់​បាន ជា​ប្រាក់​ឧបត្ថម្ភ​មនុស្ស​ចាស់ ជរា ពិការ ហៅថា disability benefits។ អ្នក​ខ្លះ​ទទួល​ប្រាក់​ឧបត្ថម្ភ​ផ្នែក​សុខុមាលភាព ហៅថា social welfare។ ប្រាក់​ឧបត្ថម្ភ​ប្រភេទ​ទាំងនេះ គឺ​រដ្ឋ​ចំណាយ​ដើម្បី​ជួយ​ពលរដ្ឋ​ម្នាក់ៗ​ឲ្យ​រស់​បាន​ក្នុង​ប្រទេស​របស់​គេ មិន​មែន​សម្រាប់​យក​ទៅ​ជួយ​ឧបត្ថម្ភ​រដ្ឋអំណាច​បរទេស​ណា​មួយ​តាម​រូបភាព​ណា​មួយ​នោះ​ទេ។ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​និយាយ​តាម​របៀប​គិត​ខ្លីៗ រាក់ៗ ឬ​និយាយ​របៀប​យក​លេស​ដោះ​ទ័ល​ដើម្បី​រក្សា​ប្រយោជន៍ លាភ​សក្ការៈ លុយ​កាក់ បុណ្យ​ស័ក្តិ ឋានៈ និង​មុខមាត់​របស់​គេ​ផ្ទាល់ខ្លួន ថា​របប​គ្រប់គ្រង​សព្វថ្ងៃ​ដែល​គេ​យក​ស្តេច​ជា​ខែល​ដាក់​ពី​មុខ ជា​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ប្រកាន់​យក​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស បោះឆ្នោត​ប្រាំ​ម្តងៗ ក្រោម​ការ​ដឹកនាំ​នៃ​បក្ស​ប្រជាជន​កម្ពុជា ថា​យើង​ជា​ខ្មែរ​ដូច​គ្នា។ គេ​ពោល​រំឭក​ខ្មែរ​ឯ​ទៀត​ដែល​មាន​គំនិត​ផ្សេង​ថា យើង​គួរតែ​ចេះ​សាមគ្គី​គ្នា ឯកភាព​គ្នា កុំ​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ ត្រូវតែ​ចេះ​ផ្សះផ្សា រួបរួម​គ្នា គិត​ប្រយោជន៍​ជាតិ​ជា​ធំ។ល។ ធាតុ​ពិត បង្កប់​ក្នុង​ពាក្យពេចន៍​ឃ្លា​ប្រយោគ​ទាំងអស់​នេះ គឺ​សំដៅ​ឲ្យ​ខ្មែរ​ស្នេហា​ប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌​សង្គម ទៅ​រួម​រស់​ជាមួយ​ពួក​ផ្ដាច់ការ ដើរ​តាម​មាគ៌ា​អត្តាធិបតេយ្យ​ផ្ដាច់មុខ យក​ប្រព័ន្ធ​កុម្មុយនីស្ត​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ទស្សនៈ​ជំទាស់​ដាច់ខាត។
លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣។
មន្ត្រី​ក្នុង​បក្ស​ប្រជាជន​កម្ពុជា នាំគ្នា​និយាយ​អំពី​ប្រជាធិបតេយ្យ​ប្រាប់​ពិភពលោក ថា​របប​សព្វថ្ងៃ​កំពុង​តែ​អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ​គ្រប់​រូប តាម​ខ្លឹមសារ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន។ គេ​លើក​យក​ករណី​មាន​បក្ស​នយោបាយ​ចុះបញ្ជី​រាប់​មិន​អស់​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ទាំង​ថ្នាក់​ជាតិ ទាំង​ថ្នាក់​មូលដ្ឋាន ទៅ​បង្អួត​សាធារណជន​ក្នុង និង​ក្រៅ​ប្រទេស ហើយ​ប្រៀប​នឹង​សហរដ្ឋ​អាមេរិក​ថា មហាអំណាច​លោក​សេរី​មាន​គណបក្ស​តែ ២ ឬ ៣ រីឯ​ប្រទេស​កម្ពុជា មាន​គណបក្ស​យ៉ាងតិច ៤០។ តើ​ហ្នឹង​គេ​មិន​ហៅថា​មាន​សិទ្ធិ មាន​សេរីភាព មាន​ប្រជាធិបតេយ្យ​ទេ​ឬ?

ក្នុង​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​នៃ​បក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៣ គេ​នាំគ្នា​ធ្វើ​សេចក្តី​សម្រេច​ប្ដេជ្ញា​ចិត្ត​ដូច្នេះ​តាម​សម្ដី​លោក ហ៊ុន សែន ប្រធាន​បក្ស៖ «ប្ដេជ្ញា​កម្ចាត់​នយោបាយ និង​សកម្មភាព​ជ្រុល​និយម​គ្រប់​រូបភាព​ឱ្យ​អស់​ពី​សង្គម​កម្ពុជា មិន​ទុក​ឱ្យ​និន្នាការ​នេះ​បង្ក​ការ​បែកបាក់​ជាតិ​ឡើយ ដើម្បី​ពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិ និង​ធានា​បរិយាកាស​រស់នៅ​ដ៏​សុខសាន្ត​ជូន​ប្រជាជន។»

មុន​នឹង​យើង​ផ្តើម​រាយការណ៍​បន្ត​ទៅ​ទៀត​អំពី​អ្វី​ដែល​ហៅថា បណ្ដាញ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស យើង​សូម​លើក​សំណួរ​ពី​ពលរដ្ឋ​ខ្មែរ​ខ្លះ​ថា តើ​បក្ស​នេះ​គិតគូរ​ប្រយោជន៍​ខ្មែរ​ពិតប្រាកដ ជា​ជាតិ​សាសន៍ ហៅថា​បែប​ប្រជាជាតិ​និយម (nationalism) ឬ​គិតគូរ​បែប​អន្តរជាតិ​និយម ហៅថា internationalism។

អ្នក​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា តែងតែ​និយាយ​ថា មាន​សន្តិភាព ស្ថិរភាព ទើប​មាន​ការ​អភិវឌ្ឍ ដែល​នឹង​នាំ​ទៅ​រក​ភាព​រុងរឿង សម្បូរ​សប្បាយ។ ដូច្នេះ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត🎐្រូវតែ​ដឹងគុណ​អ្នក​រក​សន្តិភ📖ាព​រួម​ដៃ​គ្នា​រក្សា​សន្តិភាព។

ធាតុ​ពិត​ដែល​គេ​បង្កប់ ហើយ​អ្នក​ខ្លះ​ដូចជា​មើល​មិន​ឃើញ​នោះ គឺ​គេ​ឲ្យ​ពលរដ្ឋ​ជួយ​រក្សា​សន្តិភាព ដើម្បី​ផ្តល់​ឱកាស​ឲ្យ​គ្រួសារ បក្ខពួក សែស្រឡាយ មិត្តភក្ដិ ក្លើម្រាក់ កាន់​អំណាច​ត​វង្ស​ត្រកូល និង​ឲ្យ​បរទេស​មាន​ជនជាតិ​យៀកណាម និង​ជនជាតិ​ចិន ជាដើម មក​ស្រូប​យក​ផល​ពី​ធនធាន​ធម្មជាតិ​ក្នុង​ទឹកដី​ខ្មែរ​លើ​គ្រប់​វិស័យ ហើយ​ចែក​ប្រយោជន៍​គ្នា​ធ្វើ​សេដ្ឋី​រៀងៗ​ខ្លួន។ ចំណែកឯ​ខ្មែរ​ម្ចាស់​នគរ គេ​ឲ្យ​នៅតែ​ក្រ​រហូត ឬ​ត្រូវ​ចេញទៅ​ស៊ីឈ្នួល​គេ រក​ប្រាក់​ពី​បរទេស​ចិញ្ចឹម​ជីវិត​ផង បញ្ជូន​មក​ស្រុក​វិញ​ផង ដែល​ទី​បញ្ចប់ គេ​ចាត់​ចូល​ជា​ផលទុន​ក្នុង​ស្រុក​សរុប GDP ឬ​ផល​ទុន​ជាតិ​សរុប GNP។ ផ្ទុយទៅវិញ ពួក​បដិវត្តន៍​រំលំ​វណ្ណៈ និង​ពួក​ចាំ​ប្រមូល​ផល​ជាមួយ​ពួក​បដិវត្តន៍​ក្រហម បន្ទោស​ថា ខ្មែរ​ខ្ជិល​បាន​ជា​ក្រ។ បើ​មាន​អ្នក​លាតត្រដាង​ការពិត រិះគន់​របៀប​គ្រប់គ្រង​ជិះជាន់​សង្កត់​សង្កិន​សម្លាប់​មនុស្ស បង្ហិន​បង្ហោច​ភោគទ្រព្យ​ជាតិ​ខ្មែរ គេ​ចោទ​ថា​ជា​ពួក​ឧទ្ទាម អគតិ ជ្រុល​និយម បំពុល​សង្គម មាន​ចេតនា​បំផ្លាញ​សេចក្តី​សុខ​អ្នក​ដទៃ។

ទោះជា​យ៉ាងណាក៏ដោយ ការពិត​នៅតែ​ជា​ការពិត ថ្វី​បើ​មាន​មនុស្ស​ព្យាយាម​បំផ្លើស បន្លំ​បំភ័ន្ត​ភ្នែក បង្វែរ​សាច់រឿង​យ៉ាងណា​ក្តី។ យើង​បាន​ផ្សាយ​ច្រើន​ដង​ហើយ​អំពី​ទំហំ​ផ្ទៃដី​ស្រុក​ខ្មែរ​ដែល​បរទេស​កាន់កាប់​ផ្ដាច់មុខ​តាមរយៈ​ការ​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា ពី​កន្លះ​ដល់​មួយ​សតវត្សរ៍ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ ព្យាយាម​រំលាយ​អធិបតេយ្យ​ជាតិ ឯករាជភាព អព្យាក្រឹតភាព និង​បូរណភាព​ទឹកដី​ខ្មែរ ការ​បណ្តោយ​ឲ្យ​មាន​វប្បធម៌​លាយឡំ​ច្របូកច្របល់ បែងចែក​មិន​ឲ្យ🙈​ដាច់​រវាង​ខ្មែរ និង​បរទេស ការ​សរសេរ​ប្រវត្តិសាស្ត្រ​បន្លំ​ការពិត​ទៅ​តា🥂ម​ចិត្ត​អ្នក​បដិវត្ត​ឈ្នះ​សង្គ្រាម​ចង់បាន ការ​មិន​អនុញ្ញាត​ឲ្យ​កូន​ខ្មែរ​រៀន​អំពី​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​ខ្មែរ​ពិតប្រាកដ។

គណបក្ស​ប្រជាជន​កម្ពុជា

តើ​បក្ស​ប្រជាជន​កម្ពុជា មាន​ឫសគល់​ចេញពី​ជ្រុង​ណា ពី​គំនិត​អ្នក​ណា បង្កើត​ដំបូង​នៅ​ឆ្នាំ​ណា ហើយ​ប្លែង​ឈ្មោះ​ប៉ុន្មាន​ដង បាន​ជា​មិន​សូវ​ខ្វល់ខ្វាយ​អំពី​ជាតិ​សាសន៍​ខ្មែរ?

តាម​សៀវភៅ Les clés du Cambodge រៀបរៀង​ដោយ​បណ្ឌិត Raoul Jennar ពី​ពាក់កណ្តាល​ដល់​ជិត​ចុង​ខែ​មីនា ឆ្នាំ​១៩៥០ សឺង ង៉ុក មិញ តំណាង​ឲ្យ​ព꧟ួក​កុម្មុយនីស្ត​ខ្មែរ 𓆏ជួប​ជាមួយ​តំណាង​ពួក​កុម្មុយនីស្ត​យៀកណាម ឡេ ឌឹកថ នៅ​ហាទៀង ប្រទេស​យៀកណាម​ខាងត្បូង។ ឡេ ឌឹកថ ឲ្យ​គំនិត សឺង ង៉ុក មិញ បង្កើត​គណៈកម្មាធិការ​កណ្តាល​បណ្ដោះអាសន្ន​រំដោះ​ប្រជាជន (Comité Central provisoire de Libération du Peuple = CCLP) ហើយ​នៅ​ជិត​ដាច់​ខែ​វិច្ឆិកា ឆ្នាំ​១៩៥០ តំណាង​ប្រតិភូ​ខ្មែរ​ដឹកនាំ​ដោយ ស៊ីវ ហេង លាវ ដឹកនាំ​ដោយ សុផានុវង្ស និង​យៀកមិញ ដឹកនាំ​ដោយ តុន ឌឹក ថាង ជួប​គ្នា​ដើម្បី​រៀបចំ​បង្កើត​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ជា​អង្គការ​ស្វយ័ត​ត្រីភាគី​តាម​គំនិត ហូ ជីមិញ ឆ្នាំ​១៩៣០ ប៉ុន្តែ​សម្រួល​កិច្ចសហការ​ជាមួយ​គ្នា។

ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​១៩៥១ ប្រតិភូ​ខ្មែរ ៩​នាក់​ជួប​ជាមួយ ឡេ ឌឹកថ ហើយ​សម្រេច​បង្កើត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ។ ពី​ឆ្នាំ​១៩៤៨ ដល់​ឆ្នាំ​១៩៤៩ ចលនា​ខ្មែរ​ឥស្សរៈ​ដឹកនាំ​ដោយ ដាប ឈួន ហៅ ម្ជុល​ពេជ្រ ឲ្យ​ឈ្មោះ​ថា គណៈកម្មាធិការ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ក្រោយ​មក​ដូរ​ឈ្មោះ​ជា គណៈកម្មាធិការ​រំដោះ​ជាតិ​ខ្មែរ។ ចន្លោះ​ខែ​មីនា ដល់​ខែ​មិថុនា ឆ្នាំ​១៩៤៩ ទំនាស់​រវាងꦯ​ក្រុម​ខ្មែរ​ឥស្សរៈ​ជាតិ​និយម ស្តាំ​និយ🎃ម និង​ឆ្វេង​និយម ផ្ទុះ​ឡើង​រហូត​ដល់​ប៉ះទង្គិច​គ្នា​តាម​អាវុធ។

ឆ្នាំ​១៩៥០ ខែ​មីនា មាន​កូដកម្ម​កើត​ឡើង​ក្នុង​ចម្ការ​កៅស៊ូ​ជប់ ខេត្ត​កំពង់ចាម ហើយ​ដល់​ពាក់កណ្តាល​ខែ​មេសា មាន​បើក​សមាជ​លើក​ទី​១ នៅ​កំពង់សោមលើ ដោយ​ចលនា​តស៊ូ​ខ្មែរ​មាន​យុទ្ធជន​ប្រដាប់​អាវុធ ២០០​នាក់ លោកសង្ឃ ១០៥​អង្គ បង្កើត​រណសិរ្ស​រួបរួម​ឥស្សរៈ ដែល​មាន សឺង ង៉ុក មិញ ជា​ប្រធាន។ ចលនា និង​រណសិ☂រ្ស​នោះ​ក្រោយ​មក​បង្កើត​រដ្ឋាភិបាល​នៃ​ចលនា​តស៊ូ​ខ្មែរ។

ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​១៩៥០ សឺង ង៉ុក មិញ ប្រកាស​ថា រណសិរ្ស​រួបរួម​ឥស្សរៈ​កាន់កាប់​ទឹកដី ១​ភាគ​៣ ហើយ​ប្រកា𝓰ស​ឯករាជ្យ​លើ​ទឹកដី​ខ្មែរ​ដោយ​ប្រើ​ទង់ជាតិ​ផ្ទាំង​ពណ៌​ក្រហម មាន​ប្រាសាទ​អង្គរវត្ត​កំពូល​៥ ពណ៌​លឿង​នៅ​ចំ​កណ្តាល។ ក្រោយ​មក​ទៀត មាន​ការ​ផ្ដួចផ្ដើម​គំនិត​បង្កើត​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ជា​បក្ស​ဣកុម្មុយនីស្ត​កម្ពុជា។

គេ​មិន​ដឹង​ថា ហេតុ​អ្វី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា យក​ថ្ងៃទី​២៨ ខែ​មិថុនា ជា​ថ្ងៃ​កំណើត​បក្ស​នោះ​ទេ ពីព្រោះ​ព្រឹត្តិការណ៍​ធំៗ​ទាក់ទង​នឹង​កំណើត​បក្ស​នេះ គឺ​មាន​ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​១៩៥១ ជា​ថ្ងៃ​សមាជ​បក្ស​លើក​ទី​២ នៃ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ប្រែ​ឈ្មោះ​ក្លាយ​ទៅ​ជា​បក្ស​ពលករ​យ💟ៀកណាម។ រីឯ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៥១ សឺង ង៉ុក មិញ ឡើង​ជា​ប្រធាន​បក្ស​កុម្មុយនីស្ត​ខ្មែរ ដែល​មាន ទូ សាមុត ជា​អនុប្រធាន ព្រមទាំង​ជា​ថ្ងៃ​បង្កើត​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បណ្ដោះអាសន្ន​នៃ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។

ចុង​ខែ​កញ្ញា ឆ្នាំ​១៩៦០ នួន ជា សាឡុត ស អៀង សារី សម្រេច​ដូរ​ឈ្មោះ​ប♔ក្ស​ប្រជាជន​បដិវត្តន៍​ខ្ម🐼ែរ និង​កម្ពុជា ទៅ​ជា​បក្ស​ពលករ​កម្ពុជា ដោយ​ចាត់តាំង ទូ សាមុត ជា​អគ្គលេខាធិការ ព្រោះ​តែ​មើល​ឃើញ​ការ​ពង្រីក​កម្លាំង​នៃ​ពួក​យៀកមិញ ព្រមទាំង​ចង់​បញ្ចប់​ឥទ្ធិពល​យៀកណាម លើ​បក្ស​កុម្មុយនីស្ត​កម្ពុជា។ ពួក​យៀកមិញ ចោទ​ថា ពួក ប៉ុល ពត សម្លាប់ ទូ សាមុត ប៉ុន្តែ​តាម​ឯកសារ ទូ សាមុត បាន​ចាកចេញ​ពី សឺង ង៉ុក មិញ ទៅ​នៅ​ខាង​ពួក ប៉ុល ពត វិញ​ទៅ​ហើយ។

មុន​សម័យ​បោះឆ្នោត​សកល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៩៣ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ប្រែ​ឈ្មោះ​ជា​បក្ស​ប្រជាជន​កម្ពុជា​វិញ​រហូត​ដល់​សព្វថ្ងៃ ពោល​គឺ​លែង​ប្រើ​ពាក្យ​ប្រជាជន​ខ្មែរ​ជា​ស្ថាពរ។ ដូច្នេះ បក្ស​ប្រជាជន​កម្ពុជា បង្កើត​ដោយ​មេ​បក្ស​កុម្មុយនីស្ត​យៀកណាម ក្នុង​ក្របខ័ណ្ឌ​សហព័ន្ធ​ឥណ្ឌូចិន Indochina Federation វៀតណាម កម្ពុជា លាវ ដែល​យៀកណាម ហៅថា “បី​នាក់​បងប្អូន”

សម្តេច នរោត្តម សីហនុ ហៅ​ខ្មែរ​ក្នុង​ចលនា​បដិវត្តន៍​ហាណូយ​និយម​ដឹកនាំ​ដោយ សឺង ង៉ុក មិញ នា​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​១៩៥១ ថា ខ្មែរ​យៀកមិញ។ មុន​ការ​បើក​សន្និសីទ​ទីក្រុង​ហ្សឺណែវ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​ចលនា​ទ័ពព្រៃ​យៀកមិញ​លើ​ទឹកដី​ខ្មែរ នា​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​១៩៥៤ សឺង ង៉ុក មិញ ទាមទារ​នៅ​ថ្ងៃទី​៣ ឧសភា ឲ្យ​រដ្ឋាភិបាល​តស៊ូ​កម្ពុជា​នៃ​រណសិរ្ស​រួបរួម​ឥស្សរៈ​របស់​ខ្លួន ចូល​ជា​តំណាង​ផ្លូវការ​ក្នុង​សន្និសីទ​នោះ ដោយ​អះអាង​ថា​ខ្លួន​មាន​ទ័ព ៣៥០០​នាក់ និង​កាន់កាប់​ទឹកដី​ខ្មែរ ១​ភាគ​៣។ ប្លុក​កុម្មុយនីស្ត ជាពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជំទាស់​នឹង​សំ🦩ណើ​នោះ។ អន្តរជាតិ​តម្រូវ​ឲ្យ​កងទ័ព​យៀកមិញ ចេញពី​ទឹកដី​ខ្មែរ។

ក្នុង​សៀវភៅ​និពន្ធ​ដោយ​សាស្ត្រាចារ្យ Roger Smith នៃ​សាកលវិទ្យាល័យ វ៉ាស៊ីនតុន បោះពុម្ព​ដោយ​សាកលវិទ្យាល័យ Cornell នា​ឆ្នាំ​១៩៦៥ នាយករដ្ឋមន្ត្រី ផាំ វ៉ាន់ដុង នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​យៀកណាម (យៀកណាម​ខាងជើង) លើក​ហេតុផល​ដោយ​ចោទ​ជា​សំណួរ​នៅ​ទីក្រុង​ហ្សឺណែវ ថា តើ​គេ​គួរ​ចាត់ទុក​រដ្ឋាភិបាល​បង្កើត​ដោយ​ខ្មែរ​កុម្មុយនីស្ត​គាំទ្រ​ដោយ​ទាហាន​យៀកមិញ ជា​កិច្ចការ​ផ្ទៃក្នុង ឬ​ជា​ការ​ជ្រៀតជ្រែក​ពី​កម្លាំង​បរទេស?

ផាំ វ៉ាន់ដុង ក៏​ទទូច​ទាមទារ​ក្នុង​អង្គប្រជុំ​ថា បើ​មិន​អនុញ្ញាត​ឲ្យ​ទាហាន​ទ័ពព្រៃ​យៀកណាម​ក្នុង​ចលនា​យៀកមិញ រស់នៅ​ក្នុង​ស្រុក​ខ្មែរ​ទៅ​អនាគត យ៉ាងហោច​ក៏​អនុញ្ញាត​ឲ្យ​ទាហាន​ទ័ពព្រៃ​ខ្មែរ​ក្នុង​ចលនា​យៀកមិញ​រស់នៅ​ប្រទេស​កម្ពុជា​ដែរ។ សំណើ​ទាំងអស់​នោះ​ត្រូវ​បាន​គណៈប្រតិភូ​អ្នក​ស្នេហា​ជាតិ​ខ្មែរ​មាន​លោក ទេព ផន លោក នង គឹមនី និង​លោក សម សារី ជាដើម ជំទាស់​មិន​ព្រម​ទទួលយក​ដាច់ខាត ដោយ​មាន​ការ​គាំទ្រ​ពី​មហាអំណាច​សហរដ្ឋ​អាមេរិក បារាំង និង​អង់គ្លេ෴ស ផង។

មហាអំណាច​ទទួលស្គាល់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច នរោត្តម សីហនុ ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​ឲ្យ​ទ័ពព្រៃ​បរទេស​យៀកមិញ ចាកចេញ​ពី​ទឹកដី​ខ្មែរ​ឲ្យ​អស់​រយៈពេល ៩០​ថ្ងៃ។

សម្តេច​ព្រះ នរោត្តម សីហនុ បង្គាប់​ឲ្យ​នាយករដ្ឋមន្ត្រី ប៉ែន នុត ផ្ញើ​សារ​ឲ្យ​ពួក​យៀកមិញ ដាក់​អាវុធ ឬ​ចេញពី​ស្រុក​ខ្មែរ ដោយ​សរសេរ​ថា៖ «យុទ្ធជន​យៀកមិញ អ្នក​ធ្វើ​ប្រតិបត្តិការ​ក្នុង​ព្រះរាជាណាចក្រ​ក្រោម​លេស​ថា​ជួយ​ឲ្យ​ប្រទេស​នេះ​បាន​ឯករាជ្យ រាជរដ្ឋាភិបាល​សូម​ជម្រាប​អស់​លោក​ថា យើង​ទទួល​បាន​ឯករាជ្យ​តាម​មធ្យោបាយ​ខ្លួនឯង»…«យើង​គ្រាន់តែ​សុំ​ថា អ្នក​ឲ្យ​យើង​រស់​របៀប​យើង ហើយ​សុំ​ឲ្យ​អ្នក​ចាកចេញ​ពី​ទឹកដី​យើង​តែប៉ុណ្ណោះ។»

លោក ទេព ផន ឆ្លើយតប​ទៅ​ការ​ចោទប្រកាន់​ពី​នាយករដ្ឋមន្ត្រី ផាំ វ៉ាន់ដុង ថា សហរដ្ឋ​អាមេរិក​ចង់​បង្កើត​ចក្រពត្តិ​និយម​នៅ​ឥណ្ឌូចិន ថា៖ «សហរដ្ឋ​អាមេរិក​ប្រាថ្នា​ធ្វើ​តាម​តែ​ប្រពៃណី​សេរីភាព​របស់​ខ្លួន ដើម្បី​ការពារ​ប្រទេស​ខ្ញុំ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​បរទេស​ប៉ុណ្ណោះ។ សហរដ្ឋ​អាមេរិក គ្មាន​ប្រាថ្នា​បង្កើត​ដែនដី​អាណានិគម​អ្វី​ទេ គឺ​គ្រាន់តែ​ឧបត្ថម្ភ​យើង​នូវ​មធ្យោបាយ​រក្សា​ឯករាជភាព​របស់​យើង និង​ការពារ​ប្រទេស​យើង មិន​ឲ្យ​នៅ​ក្រោម​អាណានិគម​ចក្រពត្តិនិយម​កុម្មុយនីស្ត​តែ​ប៉ុណ្ណោះ។»

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស