9mm bet

32 C
Phnom Penh

សេចក្តី​រាយការណ៍​ស៊ីជម្រៅ​ស្តីអំពី ផល​ខាត និង​ផល​ចំណេញ​ពី​ព្រែកជីក​ហ្វូណន​តេជោ (ភាគ​១)

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ ហាស់ សាន

អ្នកវិភាគ​មើល​ឃើញ​ផលវិបាក​ខុស​គ្នា​លើ​គម្រោង​ជីក​ព្រែក​ហ្វូណន​តេជោ ដោយ​អ្នក​ខ្លះ​ថា​ចុង​បញ្ចប់ ខ្មែរ​ចំណេញ អ្នក​ខ្លះ​ថា​ចិន​កើប​ផល ហើយ​រីឯ​ខ្មែរ​កើប​ផេះ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិពណ៌នា​លម្អិត​ក្នុង​ការ​ពិនិត្យ​មើល​ថា តើ​មាន​អ្វី​ខ្លះ​ពាក់ព័ន្ធ​នឹង​ព្រែកជីក​ហ្វូណន ដែល​មហាជន​នៅតែ​មាន​មន្ទិល​សង្ស័យ​នេះ។ ក្នុង​រាជាណាចក្រ​ទី​ពីរ​នៃ​រជ្ជកាល​រាជវង្ស ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះបាទ នរោត្តម សីហមុនី លោក ហ៊ុន សែន ដែល​ជា​វង្សនាថ ឬ​ប្រមុខ​ចម្បង​នៃ​ត្រកូល ហ៊ុន បាន​ប្រើ​ពាក្យ​តេជោ ដែល​មាន​ន័យ​ថា អំណាច​នៃ​ធាតុ​ភ្លើង ជា​គោរមងារ។

កាលពី​សម័យ​ព្រេងនាយ ខ្មែរ​ប្រើ​ពាក្យ តេជោ ក្លាយ​មកពី​តេជៈ នាំ​មុខ​ឈ្មោះ​អ្វី​មួយ ដូចជា តេជោ ដំឌិន, តេជោ មាស, តេជោ យ៉ត រហូត​ដល់ តេជោ ហ៊ុន សែន ជាដើម។ល។

ក្នុង​គម្រោង​ស្ថាបនា​ព្រែកជីក​កាត់​ខេត្ត​បួន មាន​ខេត្ត​កណ្តាល តាកែវ កំពត និង​ខេត្ត​កែប ប្រវែង ១៨០​គីឡូម៉ែត្រ លោក ហ៊ុន សែន បាន​យក​ពាក្យ តេជោ ដាក់​ភ្ជាប់​ពីក្រោយ ហ្វូណន សម្គាល់​ថា​ជា​ព្រែកជីក​កកើត​ឡើង​ក្នុង​សម័យ​លោក​គ្រប់គ្រង​កាន់កាប់​នគរ​ខ្មែរ ទោះ​ជា​ការ​រៀប​ពាក្យ ហៅ​ឈ្មោះ មិន​រៀង​តាម​លំដាប់​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ក៏ដោយ។

លំដាប់​ពាក្យ ឬ​វាក្យ​សម ភាសា​អង់គ្លេស​ហៅថា syntax ឬ syntactic គេ​គួរ​សរសេរ​ថា តេជោ​ហ្វូណន បើ​មិន​ដូច្នោះ​ទេ គេ​គួរតែ​សរសេរ​ថា ហ្វូណន​តេជៈ ពីព្រោះ​ពាក្យ តេជ (តេជៈ/តេជះ) បើ​ប្រើ​ជា​ពាក្យ​សមាស ក្លាយ​ទៅ​ជា ជោ៖ ឧទាហរណ៍ តេជោកសិណ, តេជោជ័យ, តេជោធាតុ, តេជោពល។ល។ នេះ​បើ​យោង​តាម​វចនានុក្រម​ភាសា​ខ្មែរ​ចងក្រ♕ង​ដោយ​សម្តេច​សង្ឃរាជ ជួន ណាត បោះពុម្ព​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ឆ្នាំ​១៩៦៧។

ព្រែកជីក​ហ្វូណន ដែល​គ្រោង​នឹង​ស្ថាបនា​ឲ្យ​រួចរាល់​ជា​ស្ថាពរ​នា​ឆ្នាំ​២០២៨ នឹង​ក្លាយ​ជា​ព្រែកជីក​ទី​១១ លើ​សកលលោក​សម្រាប់​កប៉ាល់​ឆ្លងកាត់។

តាម​គម្រោង​ផែនការ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់ (China Bridge and Road Corp=CBRC) ដែល​ជា​សហគ្រាស​រដ្ឋ​ចិន នឹង​ជីក​ព្រែក​ភ្ជាប់​ទឹកសាប​ពី​ទន្លេបាសាក់ ខេត្ត​កណ្តាល ទៅ​ទឹកប្រៃ​នៅ​ខេត្ត​កែប មាន​ទទឹង​ប្រវែង​ពី ១០០​ម៉ែត្រ ក្បាលទឹក​ខាងលើ (ពី​ទន្លេ) រួម​ស្ដួច​ខាង​ក្រោម​ទៅ​កាន់​សមុ🔜ទ្រ​ត្រឹម ៨០​ម៉ែត្រ។ ជម្រៅ​ទឹក​ប្រវែង ៥​ម៉ែត្រ ៤០​សង់ទីម៉ែត្រ (ឬ ៤​តឹក) មាន​សន្ទះ​បិទ​បើក​ទឹក​ចំនួន​៣ ស្ពាន​ឆ្លងកាត់​ចំនួន ១១​ស្ពាន លើក​ទំនប់​សងខាង សង់​ថ្នល់​ទំនើប​ឲ្យ​រថយន្ត​បើកបរ​ទៅ​មក​សងខាង សង់​ចិញ្ចើមថ្នល់​ថ្មើរជើង​ចម្ងាយ ២០៨​គីឡូម៉ែត្រ សម្រាប់​មនុស្ស​ធ្វើ​ដំណើរ។ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​តាម​ព្រែកជីក​នេះ មាន​ចំនួន ១​លាន ៥​សែន​នាក់។

តាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​រដ្ឋ​ចិន ព្រែកជីក​ហ្វូណន ស្ថាបនា​តាម​បែប​ផែន Build-Operate-Transfer (BOT) ដែល​មាន​ន័យ​ថា សង់​ហើយ ម្ចាស់​ទុន​គ្រប់គ្រង​កាន់កាប់​ចាត់ចែង (ធ្វើ​ប្រតិបត្តិការ) ប្រមូល​ចំណូល រួច​ផ្ទេរ​ឲ្យ​ម្ចាស់​ប្រទេស គឺ​ខ្មែរ។ ក្រុមហ៊ុន​ចិន ប្រើ​កម្មករ/ពលករ​ខ្មែរ​បꦦ្រមាណ ១​ម៉ឺន​នាក់​រួម​គ្នា​នឹង​វិស្វករ​ចិន។ ក្រុមហ៊ុន​ចិន នឹង​ប្រមូល​ផល​ចំណូល​រយៈពេល ៥០​ឆ្នាំ មុន​នឹង​ផ្ទេរ​ឲ្យ​ខ្មែរ​គ្រប់គ្រង កាន់កាប់ ចាត់ចែង​ដោយ​ខ្លួនឯង។

ក្រុមហ៊ុន​ចិន គ្រោង​នឹង​យក​ពន្ធ​ប្រើប្រាស់​ថ្នល់​ពី​រថយន្ត​ធុន​តូច​តម្លៃ ១២​ដុល្លារ (ឬ ៤​ម៉ឺន ៨​ពាន់​រៀល) រថយន្ត​ធុន​ធំ កុងវ័រ​ដឹក​ទំនិញ​តម្លៃ ៦០​ដុល្លារ (ឬ ២៤​ម៉ឺន​រៀល)។

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា​ព្រះរាជ​បល្ល័ង្ក និង​ប្រមុខ​រដ្ឋ​ស្តីទី បាន​ពោល​ប្រាប់​ពលរដဣ្ឋ​ខ្មែរ​ថា លោក​នឹង​សាងសង់​ព្រែកជីក​ហ្វូណន​ឲ្យខាងតែ​បាន​ដាច់ខាត ទោះ​ជា​អ្នក​ណា​ថា​យ៉ាងណា​ក៏ដោយ។ ចំណែក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​កូន​វិញ ក៏​បាន​សម្ដែង​ទស្សនៈ​ដូច​ឪពౠុក​ដែរ គឺ​ត្រូវ​ដក​ដង្ហើម​តាម​ច្រមុះ​ខ្លួនឯង មិន​ត្រូវ​ពឹង​ច្រមុះ​គេ​ដក​ដង្ហើម​ទេ។

មន្ត្រី​រាជរដ្ឋាភិបាល​អះអាង​ថា ព្រែកជីក​ហ្វូណន នឹង​កាត់បន្ថយ​ចំណាយ​ប្រមាណ ៣០% ក្នុង​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​កប៉ាល់។

តាម​ធម្មតា កប៉ាល់​ធំៗ​ដឹក​ទំនិញ​ចេញ​ចូល​ស្រុក​ខ្មែរ​មកពី ឬ​ទៅ​បរទេស ធ្វើ​ឡើង​តាម​ផ្លូវ​ទន្លេ​កាត់​តាម​ច្រក​ដែនដី​សណ្ដ​ទន្លេមេគង្គ តាម​ផែ​កៃម៉ិប និង​ផែ​ព្រៃនគរ ឬ​ហូជីមិញ ឡើង​មក​រាជធានី​ភ្នំពេញ។ បើ​មិន​ដូច្នោះ​ទេ កប៉ាល់​ទំនិញ​ធំៗ​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ ទើប​ផ្ទេរ​ទំនិញ​ដឹក​ទៅ​ចែកចាយ​បន្ត។

នៅ​ឆ្នាំ​១៩៩៤ រដ្ឋការ​យៀកណាម មិន​សប្បាយ​ចិត្ត​នឹង​រាជរដ្ឋាភិបាល ក៏​បិទ​ច្រក ឃាំង​ទុក​កប៉ាល់​មិន​ឲ្យ​ចេញ​ចូល ដែល​ធ្វើ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ។ តាម​ការ​ផ្សាយ​ក្នុង​សារព័ត៌មាន​បរទេស​ដូចជា NIKKEI Asia, Asඣia Times ជាដើម គេ​សរសេរ​ថា ប្រទេស​យៀកណាម នឹង​បាត់​ចំណូល​ពី​កប៉ាល់​ដឹកជញ្ជូន​ឆ្លងកាត់​ដែនទឹក​របស់​ខ្លួន​ប្រមាណ​ជា ៧០% ដោយសារតែ​ចិន ជីក​ព្រែក​កាត់​ក្នុង​ប្រទេស​កម្ពុជា​នោះ។

លោក យ៉េន សំណាង អ្នកវិភាគ​ផ្នែក​កិច្ចការ​បរទេស​នៃ​សាកលវិទ្យាល័យ​ប្រទេស​កម្ពុជា សរសេរ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Eurasia Review ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ ថា ពាណិជ្ជករ​ដឹកជញ្ជូន​តាម​កប៉ាល់​ឆ្លង​ព្រែកជីក​ហ្វូណន ក្នុង​មួយ​កុងតឺន័រ​ទំហំ​ជាង ៣២​ម​៣ ចំណេញ ១៧០​ដុល្លារ កុងតឺន័រ​ទំហំ💦 ៦៧​ម​៣ ចំណេញ ២២៣​ដុល្លារ។

លោក​បញ្ជាក់​ថា កប៉ាល់​ទំនិញ​ដែល​អាច​ឆ្លងកាត់​ព្រែកជីក​ហ្វូណន​មាន​តែ​កប៉ាល់​ធុន​តូច ដឹក​ទម្ងន់​ត្រឹមតែ ៣​ពាន់​តោន​ប៉ុណ្ណោះ ដូច្នេះ​ទំនិញ​តាម​កប៉ាល់​ធុន​ធំៗ ត្រូវ​ផ្ទេរ​ទៅ​កប៉ាល់​តូចៗ ដើម្បី​ដឹក​ឆ្លង​ព្រែកជីក​ចូល​ទៅ​ក្រុង​ភ្នំពេញ។ កុងតឺន័រ (container) ចំណុះ ៣២​ម​៣ អាច​ផ្ទុក​ទំនិញ​ទម្ងន់ ២​ម៉ឺន ៥​ពាន់​គីឡូក្រាម ឬ ២៥​តោន ចំណែកឯ​កុងតឺន័រ​ចំណុះ ៦៧​ម​៣ អាច​ផ្ទុក​ទំនិញ​ទម្ងន់ ២​ម៉ឺន ៦​ពាន់​គីឡូក្រាម ឬ ២៦​តោន។ រីឯ​កប៉ាល់​ដឹក​ចំណុះ​ពី ១​ម៉ឺន​ឡើង​ទៅ ១០​ម៉ឺន​តោន មិន​អាច​ចេញ​ចូល​តាម​ព្រែកជីក​ហ្វូណន​បាន​ឡើយ។ ចំពោះ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន រួម​ទាំង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​រាជរដ្ឋាភិបាល​ផង បើ​និយាយ​អំពី​ការ​ស្វែងរក​ផល​ចំណេញ​សម្រាប់​សេដ្ឋកិច្ច​ជាតិ ការ​ជីក​ព្រែក​ដើម្បី​ដឹក​ទំនិញ​កាត់បន្ថយ​ការ​ចំណាយ​ច្រើន ពិត​ជា​គំនិត​ល្អ​ក្នុង​ផែនការ​សេដ្ឋកិច្ច​ហើយ។ ពលរដ្ឋ​ខ្មែរ​យល់​ឃើញ​ថា ការ​ប្ដេជ្ញា​ជីក​ព្រែក​ហ្វូណន ធ្វើ​ឲ្យ​ខ្មែរ​មាន​អធិបតេយ្យ​ជាតិ ឯករាជភាព បូរណភាព​ទឹកដី​ពេញលេញ ពោល​គឺ​មិន​ពឹង​លើ​ប្រទេស​យៀកណាម តទៅ​ទៀត។ មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ថា លោក ហ៊ុន សែន ចង់​រើ​បម្រះ​ខ្លួន​ពី​នឹម​យៀកណាម ប៉ុន្តែ​អ្នកវិភាគ​បរទេស​អំពី​សភាពការណ៍​នៅ​ប្រទេស​កម្ពុជា ទាំង​ខាង​នយោបាយ ទាំង​ខាង​យោធា ទាំង​ខាង​សេដ្ឋកិច្ច ពុំ​ទាន់​ឃើញ​មាន​នរណា​ម្នាក់​វិភាគ​ឃើញ​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ផ្លែផ្កា​ដូច​ការ​គិត​នោះ​ឡើយ។ គេ​មើល​ឃើញ​មូលហេតុ​ផ្សេង រឿង​ផ្សេង​ទៅវិញ។

ឧទាហរណ៍​ដូចជា​ការ​ស្ថាបនា​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​ខេត្ត​ព្រះសីហនុ ដែល​ខ្ចី​បុល​ចិន ចំនួន​ជិត ១ꦡ៧០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ ដោយ​សង្ឃឹម​បូម​ប្រេងកាត​ពី​អណ្ដូង​ប្រេង​ក្នុង​ដែនសមុទ្រ​ខ្មែរ។ អ្នក​ឯកទេស​ខាង​ប្រេងឥន្ធនៈ​ពី​ប្រទេស​ដាណឺម៉ាក លោក Tommy Christensen និយាយ​ថា មុន​នឹង​សង់​រោងចក្រ​ចម្រាញ់​ប្រេងកាត គេ​ត្រូវ​បូក​បញ្ចូល​ផលិតផល​សរុប​ពី​អណ្ដូង​ប្រេង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ចម្រាញ់​នោះ​ឲ្យ​ដឹង​បរិមាណ​ច្បាស់លាស់​ជា​មុន​សិន បើ​ពុំ​នោះ​ទេ សេដ្ឋកិច្ច​ជាតិ​នោះ​មិន​ដើរ​ទៅ​មុខ​ទេ។ នេះ​មាន​ន័យ​ប្រហែល​នឹង​ភាសិត​ខ្មែរ​ដែល​ថា ដោះ​គោ មុន​ដាក់​រទេះ ដូច្នោះ​ដែរ។

គម្រោង​សង់​រោងចក្រ​ចម្រាញ់​ប្រេងកាត រាជរដ្ឋាភិបាល​ខ្ចី​ទុន​ពី​ធនាគារ​អាហរ័ណ-នីហរ័ណ​ចិន (Import-Export Bank of China) សហការ​រវាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ចិន Sinopec និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​គីមី​កម្ពុជា (Cambodian Petrochemical Co. (CPC)) ដែល​មាន​លោក ហាន់ ឃៀង ជា​ប្រធាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អនុប្រធាន​ក្រុមហ៊ុន​ចិន Sinopec ឆាយ ហ្ស៊ីយូ (Cai Xiyou)។

ក្រៅ​តែ​ពី​ខ្មែរ​មើល​ឃើញ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ទៅ​អនាគត​ដែល​បាន​ពី​ព្រែកជីក​ហ្វូណន ៥០​ឆ្នាំ​ក្រោយ​មក តើ​ចិន​កើប​ផល​បាន​អ្វី​ខ្លះ​រយៈពេល​គេ​គ្រប់គ្រង កាន់កាប់ ចាត់ចែង​ផ្លូវ​នាវាចរណ៍​តាម​ព្រែកជីក​នេះ?

តាម​ការ​ចុះផ្សាយ​ក្នុង​វេបសាយ eezyimport ដែល​ស្រង់​សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន Markets Insider ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់​សមុទ្រ (cargo/freight/containerships) ចំណាយ​សរុប​ជាង ២៣៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣ គ្រាន់តែ​ឆ្លងកាត់​តាម​ព្រែកជីក​នានា មាន​ដូចជា ព្រែកជីក​ប៉ាណាម៉ា អាមេរិក​កណ្តាល ព្រែកជីក​ស៊ុយអេ អេហ្ស៊ីប ព្រែកជីក​ឃីល ភ្ជាប់​សមុទ្រ​ខាងជើង និង​សមុទ្រ​បាល់ទិក ជាដើម។ ទាក់ទង​រឿង​បច្ចេកទេស​ក្នុង​ការ​ស្ថាបនា​ព្រែកជីក​ហ្វូណន​វិញ យើង​បាន​ព្យាយាម​ស្រាវជ្រាវ​ស្វែងយល់​ថា តើ​កប៉ាល់​ទំនិញ​តាម​សមុទ្រ (Ocean Freight Liner/Cargo/Containership) ប្រភេទ​ណា​ដែល​អាច​ឆ្លងកាត់​តាម​ព្រែកជីក​នេះ​បាន? តើ​បរិមាណ​នាវាចរណ៍​ដឹក​ទំនិញ​មាន​កម្រិត​ណា ហើយ​ថា​ហេតុ​អ្វី​ប្រទេស​មួយ​ចំនួន​មិន​ជឿ​ថា ព្រែកជីក​នេះ​បម្រើ​ប្រយោជន៍​សេដ្ឋកិច្ច​ដ៏​សន្ធឹកសន្ធាប់​ដូច​ការ​ថ្លែង​អះអាង​នោះ? ពលរដ្ឋ​ខ្មែរ​មិន​ដឹង​ថា ចិន​នឹង​យក​ថ្លៃ​ប្រើប្រាស់​ព្រែកជីក​ហ្វូណន​ពី​កប៉ាល់​មួយ​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ តម្លៃ​ប្រើប្រាស់​ព្រែកជីក​ដឹក​ទំនិញ​ឆ្លងកាត់​មាន​ពី ១​សែន​ទៅ ៥ ឬ ៦​សែន​ដុល្លារ​តាម​ទំហំ​កប៉ាល់​នីមួយៗ។ បើ​ឧបមា​ថា អាជ្ញាធរ​ចិន​គ្រប់គ្រង​ព្រែកជីក​ហ្វូណន​យក​ថ្លៃ​ពន្ធ​ពី​កប៉ាល់​ទំនិញ​មួយ​ជា​មធ្យម​ប្រមាណ ២​សែន ៥​ម៉ឺន​ដុល្លារ បើ​មាន​កប៉ាល់ ៥​ឆ្លងកាត់​ព្រែកជីក​ក្នុង​មួយ​អាទិត្យ ក្នុង ៥២​អាទិត្យ (ឬ​មួយ​ឆ្នាំ) នឹង​បាន​ចំណូល ៦៥​លាន​ដុល្លារ ហើយ​ក្នុង ៥០​ឆ្នាំ ចិន​នឹង​កើប​ធនធាន​ពី​ព្រែកជីក​ស្រុក​ខ្មែរ​ចំនួន ៣២៥០​លាន​ដុល្លារ។ តាម​ការ​អធិប្បាយ​ពន្យល់​អំពី​វិស្វកម្ម​ក្នុង​ការ​ជីក​ព្រែក​ពី​វិស្វករ​សំណង់​ព្រែកជីក​អាមេរិកាំង​ក្នុង​វេបសាយ practical.engineering ព្រែកជីក​លាតសន្ធឹង​លើ​ផ្ទៃដី​រាប ស្ថាបនា​បាន​ងាយស្រួល​ជាង​ព្រែកជីក​លាតសន្ធឹង​ពី​ដី​ខ្ពស់​មក​ដី​ទំនាប ឬ​ពី​ដី​ទំនាប​ទៅ​ដី​ខ្ពស់។ ព្រែកជីក​ស៊ុយអេ នៅ​ប្រទេស​អេហ្ស៊ីប មិន​ប្រើ​ទ្វារ​ទឹក​បិទ​បើក​ទេ ពីព្រោះ​វា​ភ្ជាប់​ផ្ទៃ​ទឹក​ពីរ​ដែល​មាន​កម្ពស់​ស្មើ​គ្នា។ ព្រែកជីក​ដទៃ​ទៀត ដូចជា​ព្រែកជីក​ប៉ាណាម៉ា ជាដើម ត្រូវ​មាន​ទ្វារ​ទឹក​បិទ​បើក​ឲ្យ​ផ្ទៃ​ទឹក​ឡើង​កម្ពស់​ស្មើ​គ្នា ពីព្រោះ​ព្រែកជីក​នេះ​ត្រូវ​ភ្ជាប់​ទឹកសមុទ្រ​ពី​ទី​ទាប​ម្ខាង​ទៅ​ទី​ទាប​ម្ខាង​ទៀត ឆ្លងកាត់​ផ្ទៃដី​ខ្ពស់​ដែល​មាន​ប្រភព​ទឹក​ពី​ទន្លេ បឹង ឬ​ស្ទឹង។ ព្រែកជីក​មាន​សន្ទះ​ទ្វារ​ទឹក គេ​ត្រូវ​គិត​អំពី​រដូវប្រាំង ឬ​ភាព​រាំងស្ងួត ថា​តើ​ត្រូវ​មាន​ប្រភព​ទឹក​ពី​ទីណា​ដើម្បី​បញ្ចូល​ទឹក ពីព្រោះ​ទឹកសមុទ្រ​មិន​អាច​ហូរ​បញ្ច្រាស​ចូល​ទន្លេ ពី​ទី​ទាប​ទៅ​ទី​ខ្ពស់​បាន​ឡើយ។ អ្នក​បច្ចេកទេស​ត្រួតពិនិត្យ​កម្ពស់​ទឹក​ឲ្យ​ត្រឹមត្រូវ​គ្រប់​ពេលវេលា។

ពលរដ្ឋ​ខ្មែរ​ដែល​រស់​ក្បែរ​ប្រភព​ទឹក​ទន្លេ ស្ទឹង បឹងបួ ក៏​នឹង​ត្រូវ​ជម្លៀស​ចេញ​ខ្លះ​ដែរ ពីព្រោះ​គេ​ត្រូវការ​ប្រភព​ទឹក​បំពេញ​ព្រែកជីក​ឲ្យ​កម្ពស់​នៅ​នឹង មិន​ស្រកស្រុត​សម្រាប់​កប៉ាល់ ឬ​សាឡាង​ចេញ​ចូល។

ព្រែកជីក​ប៉ាណាម៉ា ប្រើ​ពេល ១០​ឆ្នាំ​ទើប​ស្ថាបនា​រួច​ជា​ស្ថាពរ។ ព្រែកជីក​ប៉ាណាម៉ា ផ្តើម​គំនិត​កសាង​ឡើង​ដោយ​ប្រទេស​បារាំង នា​ឆ្នាំ​១៨៨១ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ក៏​ឈប់​កណ្តាល​ទី​នា​ឆ្នាំ​១៨៩០។ សហរដ្ឋ​អាមេរិក បន្ត​ជីក​ព្រែក​ប៉ាណាម៉ា បន្ត​នា​ឆ្នាំ​១៩០៤ ហើយ​រួចរាល់​ជា​ស្ថាពរ​ប្រើប្រាស់​បាន​នា​ឆ្នាំ​១៩១៤។ ប្រទេស​ចិន ចង់​ស្ថាបនា​ព្រែកជីក​មួយ​ទៀត​នៅ​ខាងលើ​ព្រែកជីក​ប៉ាណាម៉ា ក្នុង​ប្រទេស​មួយ​នា​តំបន់​អាមេរិក​កណ្តាល។ តាម​កាសែត​អង់គ្លេស The Guardian ផ្សាយ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ចិន​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​នីការ៉ាហ្គា (Nicaragua) ដឹកនាំ​ដោយ​ប្រធានាធិបតី​ផ្ដាច់ការ​ម៉ាក្សីស​និយម Daniel Ortega ដោយ​ឲ្យ​ក្រុមហ៊ុន​មួយ​មាន​ទីតាំង​នៅ​ក្រុង​ហុងកុង ឈ្មោះ HK Nicaragua Canal Development Investment Company ចេញ​ឈរឈ្មោះ​ប្រើ​ទុន ៥០​ពាន់​លាន​ដុល្លារ ចុះ​កិច្ចសន្យា ៥០​ឆ្នាំ​កាលពី​ឆ្នាំ​២០១៤។ ព្រែកជីក​ប្រវែង ២៧៨​គីឡូម៉ែត្រ​ភ្ជាប់​មហាសមុទ្រ​អាត្លង់ទិច និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ត្រូវ​ជីក​ពុះ​កាត់​បឹង​នីការ៉ាហ្គា ដែល​ជា​បឹង​ធំ​ជាងគេ​នៅ​អាមេរិក​កណ្តាល​ជា​ពីរ​ផ្នែក ហើយ​ជម្លៀស​ជនជាតិ​សហគមន៍​រ៉ាម៉ា និង​ក្រេអូល ប្រមាណ ១​សែន ២​ម៉ឺន​នាក់​ចេញពី​ដី​កំណើត។ លោក Ortega អះអាង​ថា គម្រោង​ព្រែកជីក​នីការ៉ាហ្គា នៃ​ក្រុមហ៊ុន​ចិន HK Nicaragua Canal Development Investment Company របស់​ថៅកែ វ៉ាង យីង (Wang Jing) នឹង​ឲ្យ​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​នោះ។ ផ្ទុយទៅវិញ គម្រោង​នោះ​នៅ​ទ្រឹង​ធ្វើ​មិន​ចេញ​រហូត​ដល់​ពេលនេះ​អស់​រយៈពេល ១០​ឆ្នាំ​ហើយ ព្រោះតែ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​មិន​ឲ្យ​ជីក​ព្រែក​នោះ។ នៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​ការ​ងាយស្រួល​ផ្ទេរ​ទំនិញ​ពី​កំពង់ផែ​តាម​ឆ្នេរសមុទ្រ​ខ្មែរ​ត្រង់​ច្រក​ព្រែកជីក​ហ្វូណន​នៅ​កែប ចិន​សង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​កំពត ដោយ​ចូល​ហ៊ុន​នឹង​ស្តេច​គ្រញូង ឧកញ៉ា ទ្រី ភាព។ សារព័ត៌មាន The Maritime Executive ផ្សាយ​កាលពី​ពីរ​ឆ្នាំ​មុន (ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២២) ថា សំណង់​កំពង់ផែ​ទឹក​ជ្រៅ​នៅ​កំពត នឹង​បើក​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៥ សង់​ដោយ​ក្រុមហ៊ុន​ចិន សំណង់​សៀងហៃ រួម​នឹង​ក្រុមហ៊ុន​វិស្វកម្ម​កំពង់ផែ​ចិន China Harbor Engineering (CHEC) ដោយ​ប្រើ​ថវិកា ១៥០០​លាន​ដុល្លារ ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន Guangxi Beibu Gulf International Port Group។ ស្តេច​គ្រញូង ឧកញ៉ា ទ្រី ភាព ដាក់​ទុន​ចូល​ហ៊ុន ៣០០​លាន​ដុល្លារ។ កំពង់ផែ​កំពត​មាន​ជម្រៅ​ទឹក​ជាង ១៥​ម៉ែត្រ អាច​ឲ្យ​នាវា​ដឹក​ទំនិញ​ធំៗ​ទម្ងន់ ១​សែន​តោន​ចេញ​ចូល និង​ផ្ទុក​ទំនិញ​ចំណុះ ៣​សែន​តោន​ចត​បាន។ តាម​សេចក្តី​រាយការណ៍​ពី Marine Tracker កំពង់ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ ទទួល​កប៉ាល់​ដឹក​ទំនិញ​ប្រមាណ ១០​គ្រឿង​ដើម​សប្តាហ៍​ខែ​ឧសភា នេះ។ កំពង់ផែ​ក្រុង​ព្រះសីហនុ បាន​ចំណូល ១៣០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣ រីឯ​កំពង់ផែ​ទឹកសាប​ក្រុង​ភ្នំពេញ រក​បាន​ចំណូល​តែ​ជិត ១១​លាន​ដុល្លារ​ប៉ុណ្ណោះ។ នៅ​ត្រង់​ម្តុំៗ​គ្នា​តាម​ឆ្នេរសមុទ្រ​ខ្មែរ មាន​ការដ្ឋាន​សំណង់​តារាង​យន្តហោះ និង​កំពង់ផែ​ទំនើប​តារាសាគរ ខេត្ត​កោះកុង មូលដ្ឋាន​នាវាចរណ៍​រាម ខេត្ត​ព្រះសីហនុ។ ទីតាំង​ទាំងអស់​នេះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​បញ្ជាការដ្ឋាន​មូលដ្ឋាន​កង​នាវាចរណ៍​ទី​៥ អានថូយ (An Thoi) លើ​កោះត្រល់ ឬ​ភូគួក ក្នុង​ឈូង​សមុទ្រ​ថៃ ដែល​មាន​ភារកិច្ច​ល្បាត និង​ការពារ​ដែនសមុទ្រ​ពី​ខេត្ត​កាម៉ៅ ដល់​ខេត្ត​គៀនយ៉ាង។ គេ​សង្កេត​ឃើញ​នាវាចម្បាំង​អាមេរិកាំង​ក៏​ចូល​សម្រាក​ញឹកញាប់​ដែរ ដូចជា​កាលពី​ឆ្នាំ​ទៅ​មិញ នាវាចម្បាំង​ធុន​ធំ ៣​គ្រឿង​មាន​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan អម​ដោយ​នាវា​ផ្ទុក​មីស៊ីល USS Antietam និង USS Robert Smalls បាន​ចូល​សំចត​នៅ​ផែ​សមុទ្រ​ដាណាង ខាងលើ​ផែ​មូលដ្ឋាន​នាវាចរណ៍​ច្រក​សមុទ្រ​កាំរ៉ាញ់។ ដទៃ​ពី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​នៃ​ព្រែកជីក​ហ្វូណន អ្នក​តាមដាន​ការ​ពង្រីក​ឥទ្ធិពល​ចិន ដែល​ពួក​កុម្មុយនីស្ត​និយម​ហៅថា អនុត្តរភាព​និយម ពី​បស្ចិម​ប្រទេស​គេ​តែងតែ​និយាយ​អំពី​កិច្ចការ​ទូត​ហុច​លុយ money diplomacy អ្នក​ដឹកនាំ​ខ្មែរ​រីករាយ​ណាស់​នឹង​ជំនួយ​ឥត​សំណង grants ជំនួយ​ជា​បំណុល​គ្មាន​ការប្រាក់ ឬ​មាន​ការប្រាក់​តិចតួច low/no-interest loans ហើយ​និង​គម្រោង​សង់-គ្រប់គ្រង-ផ្ទេរ BOT ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​អាកាសយានដ្ឋាន ទំនប់​វារីអគ្គិសនី ជាដើម ដោយ​ធ្វើ​សម្បទាន​ត្រឡប់​ទៅ​ចិន វិញ​ជា​ការ​ជីក​កាយ​រ៉ែ​មាស លោហធាតុ​ផ្សេងៗ និង​ដី​ធ្វើ​កសិឧស្សាហកម្ម។

កាលពី​ខែ​មេសា កន្លង​ទៅ ក្នុង​ឆ្នាំ​២០២៤ នេះ លោក ហ៊ុន សែន ធ្លាប់​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​អធិប្បាយ​លើ​គម្រោង​ព្រែកជីក​ហ្វូណន ដោយ​លើក​ហេតុផល ៦​ប្រការ​មក​បកស្រាយ​ថា៖

ប្រការ​ទី​១៖ ត🐻ើ​កម្ពុជា​ត្រូវការ​កងទ័ព​ចិន មក​ធ្វើ​អ្វី និង​ដើម្បី​អ្វី? ចំណុច​នេះ លោក​ត្រូវ​ឆ្លើយ​ដោយ​ខ្លួនឯង។

កាសែត​អាមេរិកាំង The Wall Street Journal ផ្សាយ​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​តាំង​ផ្កាយរណប​សម្រាប់​ត្រួតពិនិត្យ​សកម្មភាព​នាវាចរណ៍​តាម​សមុទ្រ​ចិន​ខាងត្បូង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។ កិច្ចសន្យា​សម្ងាត់​អំពី​បេសកកម្ម​នៅ​ក្នុង​បរិវេណ​មូលដ្ឋាន​កង​នាវាចរណ៍​ខេមរភូមិន្ទ​រាម មាន​រយៈពេល ៣០​ឆ្នាំ ហើយ​អាច​បន្ត​បាន​ទៅ​មុខ​ទៀត អនុញ្ញាត​ឲ្យ​បុគ្គលិក​កងទ័ព​ចិន ស្នាក់នៅ​ប្រចាំការ និង​អាច​ស្តុក​អាវុធ​ក្នុង​ឃ្លាំង។ ប្រភព​ច្បាស់​ការណ៍​ឲ្យ​ដឹង​ថា បុគ្គលិក​យោធា​ទាំងនោះ​សុទ្ធសឹងតែ​ជា​នាយទាហាន នាយទាហានរង​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ជើងគោក/ជើង​ទឹក (PLAN) មាន​សិទ្ធិ​កាន់​អាវុធ មាន​កាន់​លិខិត​ឆ្លងដែន​ខ្មែរ ហើយ​បិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ចេញ​ចូល​ទីតាំង​មូលដ្ឋាន​នោះ​ជាដាច់ខាត៕

សូម​រង់ចាំ​អាន និង​ទស្សនា​វីដេអូ​ភាគ​២ បន្ត​ទៀត..!

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស