9mm bet

33 C
Phnom Penh

លោក មុត ចន្ថា ថា​អ្នក​ក្បត់​ជាតិ​ពិតប្រាកដ​គឺជា​អ្នក​ដែល​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក កឹម សុខា គឺ​លោក មុត ចន្ថា ចោទ​ថា​មនុស្ស​ដែល​ក្បត់​ជាតិ​ពិតប្រាកដ អាច​ជា​អ្នក​ដែល​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ពីព្រោះ​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន។ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា លោក កឹម សុខា មិនមែន​ជា​ជន​ក្បត់​ជាតិ​ដូច​ការ​ចោទប្រកាន់​មួលបង្កាច់​ទាំង​អយុត្តិធម៌​ឡើយ ដូច្នេះ​តុលាការ​គួរតែ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ទាំងអស់ ដើម្បី​ផ្តល់​សេរីភាព​ពេញលេញ និង​សង​ភាព​ស្អាតស្អំ​ជូន​លោក​វិញ។ លោក មុត ចន្ថា លើកឡើង​ថា លោក កឹម សុខា មិន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ មិន​ដែល​លួច​ទ្រព្យសម្បត្តិ​ជាតិ មិន​ដែល​កាប់​បំផ្លាញ​ព្រៃឈើ មិន​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​កម្ពុជា​ទាំង​នៅ​លើ​ដី និង​ក្រោម​ទឹក​គ្រប់​ប្រភេទ មិន​ដែល​កាត់​ទឹកដី​ឱ្យ​បរទេស និង​ក៏​មិន​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឈឺចាប់​ម្តង​ណា​ឡើយ។ លោក​អះអាង​ថា លោក កឹម សុខា គឺជា​អ្នក​នយោបាយ ជា​អ្នក​ដឹកនាំ​នយោបាយ និង​ជា​ជើងឯក​សិទ្ធិមនុស្ស​ម្នាក់​ដែល​បាន​បម្រើ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ស្ទើរតែ​ពេញ​មួយ​ជីវិត ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​ដែល​លោក​ត្រូវ​បាន​គូបដិបក្ខ​ខាង​នយោបាយ​ប៉ុនប៉ង​ធ្វើ​ឃាត ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ដើម្បី​ធ្វើ​ទារុណកម្ម​លើ​ស្មារតី​ស្នេហា​ជាតិ​របស់​លោក​ទៅវិញ។
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​គុក​ក្នុង​ផ្ទះ ២៧​ឆ្នាំ ដោយ​ដាក់​បម្រាម​មិន​ឱ្យ​ជួប​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ថែម​ទៀត។ សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សំណុំរឿង​ដែល​យូរ​ជាងគេ​ក្នុង​ប្រវត្តិ​នៃ​ការ​កាត់ក្តី​នៅ​កម្ពុជា ដែល​រង​នូវ​ការ​រិះគន់​ថា​ជា​សំណុំរឿង​ដែល​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌។ ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក កឹម សុខា ជាប់​គុក​យូរ​ដោយសារតែ​បរទេស​ស្រឡាញ់​លោក កឹម សុខា ពេក។ លោក ហ៊ុន សែន បញ្ជាក់​ថា នៅ​ពេល​ដែល​មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក​ទៅ​ជួប​លោក រួច​ហើយ​ទៅ​ជួប​លោក កឹម សុខា នា​ពេល​កន្លង​មក​នោះ គឺ​បង្ហាញ​ពី​ការ​ធ្វើ​នយោបាយ​ការទូត​មិន​ស្មោះត្រង់​ដែល​លោក​ចាត់ទុក​ថា​ជា​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​របស់​អាមេរិក​ចំពោះ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស