9mm bet

33 C
Phnom Penh
AUTHOR NAME

ឌឹ ខេមបូឌា ដេលី

6112 POSTS
0 COMMENTS

កម្ពុជា​ឈរ​កំពូល​តារាង​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អꦑាស៊ាន

ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​ដែល​បាន​ដណ្តើម​យក​លេខ​១ និង​ឈរ​កំពូល​តារាង​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​បាន​ផ្តួល​ប្រទេស​ភូមា ឱ្យ​នៅ​លេខ​រៀង​ទី​២។ គេហទំព័រ​អន្តរជាតិ​ឈ្មោះ NUMBEO បាន​ចេញ​ផ្សាយ​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ​២០២៤ (Crime index in Southeast Asia - 2024) កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​តិចតួច​បំផុត​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​សម្រាប់​ឆ្នាំ​២០២៤ នេះ ខណៈ​ប្រទេស​ឡាវ និង​ប្រទេស​ទីម័រឡេស មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​របាយការណ៍​នេះ​ទេ។ របាយការណ៍​ដដែល​នេះ​បាន​ដាក់​ចំណាត់ថ្នាក់​ឱ្យ​កម្ពុជា​ជាប់​លេខ​១ ភូមា​ជាប់​លេខ​២...

មន្ត្ꦍរី​ក្រសួង​ទេសចរណ៍​ស្នើ​នាយករដ្ឋមន្ត្រី​ដក​តំណꦛែង​រដ្ឋមន្ត្រី​របស់​ខ្លួន ព្រោះ​គ្មាន​សមត្ថភាព​ដឹកនាំ

មន្ត្រី​ជាច្រើន​នាក់​ក្នុង​ក្រសួង​ទេសចរណ៍ ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន ចេញពី​តំណែង ព្រោះ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​អាច​នឹង​ដួល​រលំ​ដោយសារតែ​រដ្ឋមន្ត្រី​រូប​នេះ។ មន្ត្រី​ក្រសួង​ទេសចរណ៍​ជាច្រើន​នាក់​ផ្ញើ​លិខិត​មក​កាន់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៤ កក្កដា នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន កំពុង​ឈ្លក់​វង្វេង​នឹង​មន្ត្រី​អែបអប​ដែល​នៅ​ក្បែរ​ខ្លួន ដូចជា ការ​ឈ្លក់​វង្វេង​នឹង​ការ​ថត​រូប​ស្អាតៗ​ពេល​ចុះ​បេសកកម្ម និង​ការ​រៀបចំ​បន្ទប់​នៅ​ក្នុង​ក្រសួង...

ILO ព្រមាន​ថា​កម្ពុជា​អាច​នឹង​ត្រូវ​កំណត់​ក្នុង​បន្ទាត់​ខ្មៅ​ចំនួន​ពីរ🔴 បើ​នៅតែ​បន្ត​ចាប់​ខ្លួន​សហជីព​ដោយ​បំពាន​ច្បាប់

អង្គការ​ពលកម្ម​អន្តរជាតិ International Labour Organization (ILO) ព្រមាន​ថា កម្ពុជា​អាច​នឹង​ត្រូវ​បាន​កំណត់​ក្នុង​បន្ទាត់​ខ្មៅ​ចំនួន​ពីរ ឬ Double Footnotes ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ចាត់​វិធានការ​ទប់ស្កាត់​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន និង​កាត់ទោស​សហជីព ដែល​ផ្ទុយពី​អនុសញ្ញា​លេខ​៨៧ ស្ដីពី​សេរីភាព​នៃ​សមាគម​ទេ​នោះ។ គណៈកម្មាធិការ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ចេញ​សេចក្ដី​ប្រកាស​លទ្ធផល​នៃ​សន្និសីទ​កំពូល​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ កក្កដា នេះ ស្ដីពី​ការ​ត្រួតពិនិត្យ​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​ខ្លឹមសារ​នៃ​អនុសញ្ញា​លេខ​៨៧...

អង្គការ​សង្គម​ស៊ីវិល​៥៣​ស្ថាប័ន​ថា​ការ​ផ្ដន្ទាទោស​សកម្មជន💝​ចលនា​មាតា​ធម្មជ🦩ាតិ​គឺជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ជាតិ

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥៣​ស្ថាប័ន ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទម្លាក់​ចោល​ការ​ផ្ដន្ទាទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ១០​រូប ដោយ​ដាក់​ពន្ធនាគារ​ពី ៦ ទៅ ៨​ឆ្នាំ ដោយ​ថា​ការ​កាត់ទោស​នេះ​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ជាតិ។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង ៥៣​ស្ថាប័ន​នៅ​ថ្ងៃទី​០៤ ខែ​កក្កដា ឱ្យ​ដឹង​ថា សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្ដន្ទាទោស​ទៅ​លើ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន ១០​រូប ដោយ​ដាក់​ពន្ធនាគារ​ពី ៦ ទៅ ៨​ឆ្នាំ ហើយ​ចាប់​ខ្លួន​អ្នក​ទាំងនោះ​នៅ​ថ្ងៃទី​០២ ខែ​កក្កដា គឺជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​ជាតិ។ អង្គការ​សិទ្ធិមនុស្ស​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​ស្តាប់ និង​ចូលរួម​ធ្វើការ​ជាមួយ​យុវជន និង​សកម្មជន​បរិស្ថាន ហើយ​បញ្ឈប់​ការ​ចំណាយ​ធនធាន​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ...

លោក បៃដិន នៅតែ​ព្យាយាម​ប្រជ🌄ែង​នឹង​ព្រ🧜ហ្មលិខិត​ពុះពារ​អាយុកាល និង​សុខភាព​របស់​លោក

លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ បាន​ប្រកាស​មិន​បោះបង់​បេក្ខភាព​របស់​លោក​នៅ​ត្រឹម​ពាក់កណ្តាល​ទី​ឡើយ។ លោក​អះអាង​ថា លោក​គឺជា​បេក្ខជន​ប្រធានាធិបតី​ដែល​ចាត់តាំង​ពី​បក្ស​ប្រជាធិបតេយ្យ ដែល​លោក​ថា​ពុំ​មាន​នរណា​អាច​រុញ​លោក​ចេញពី​សង្វៀន​ប្រកួត​តំណែង​ប្រធានាធិបតី​បាន​ឡើយ។ លោក​បញ្ជាក់​ថា លោក​ត្រៀម​រួច​ហើយ​ដើម្បី​យក​ជ័យជម្នះ​នៅ​ថ្ងៃទី​៥ វិច្ឆិកា ខាងមុខ​នេះ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Telegraph Online សេចក្ដី​ថ្លែងការណ៍​របស់​លោក ចូ បៃដិន គឺជា​ការ​ចំអក​ឱ្យ​អ្នកវិភាគ និង​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋ​អាមេរិក ដែល​បន្ត​ចុះផ្សាយ​អំពី​អាយុ​របស់​លោក​កាន់តែ​ចាស់ ហើយ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​ឡើងៗ មិន​អាច​យក​ឈ្នះ​គូប្រជែង​របស់​លោក គឺ​លោក ដូណាល់...

IDEA TAꦑLK៖ តើ​ធ្វើ​យ៉ាងណា​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​កុំ​ឲ្យ​ខុស​ច្បាប់?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ធ្វើ​យ៉ាងណា​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​កុំ​ឲ្យ​ខុស​ច្បាប់?»។

មេដឹកនាំ​ហុងគ្រី​ដ𒀰ែល​ទើប​ជាន់​ដី​អ៊ុយក្រែន ស្នើ​លោក ហ្សេឡេនស្គី ទទួល​យក​បទ​ឈប់​បាញ់​ពី​រុស្ស៊ី

នាយករដ្ឋមន្ត្រី​ប្រទេស​ហុងគ្រី លោក Viktor Orban បាន​ស្នើ​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យ​ពិចារណា​ការ​ឈប់​បាញ់​គ្នា​ដើម្បី​បង្កើន​ល្បឿន​ការ​បញ្ចប់​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី។ លោក Viktor Orban បាន​ទៅ​រដ្ឋធានី​គៀវ ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ ទី​២ ខែ​កក្កដា ចាប់​តាំងពី​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក Viktor Orban...

ប្អូនស្រី​ប༺ង្កើត​លោក ហ៊ុន សែន ចោទ​មន្ត្រី​ក្រោម​ឱវាទ​ក្មួយ​ជា​នាយករដ្ឋមន្ត្រី​ថា​សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ

ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា អ្នកស្រី ហ៊ុន ស៊ីណាត ចោទ​មន្ត្រី​ក្រោម​ឱវាទ​លោក ហ៊ុន ម៉ាណែត ថា​សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​អ្វីៗ​គ្រប់​យ៉ាង សូម្បី​ភ្ញៀវ​ទេសចរ​ក៏​ខ្លាចរអា​មិន​ហ៊ាន​ទៅ​លេង​ស្រុក​ខ្មែរ។ ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​និយាយ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ចែកចាយ​ព្រោងព្រាត​នៅ​ថ្ងៃទី​៣ កក្កដា នេះ បាន​រិះគន់​ខ្លាំងៗ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​ដោយសារតែ​អំពើពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ទាំងនេះ ទើប​បាន​ជា​ប្រទេស​កម្ពុជា​មិន​រីកចម្រើន​ដូច​ប្រទេស​ជិតខាង។ អ្នកស្រី ហ៊ុន...

អង្ꦗគការ​សង់ត្រាល់​នឹង​ផ្តល់​ព័ត៌មាន​ស្ដីពី​កុង​ធនាគារ​ប្រតិបត្តិ​ការងារ​🌠ឱ្យ​ក្រសួង​មហាផ្ទៃ​តាម​ការ​ស្នើសុំ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង់ត្រាល់ អះអាង​ថា អង្គការ​សង់ត្រាល់​នឹង​សហការ​ផ្តល់​ព័ត៌មាន​ស្ដីពី​កុង​ធនាគារ​ប្រតិបត្តិ​ការងារ​របស់​ខ្លួន​ជូន​ក្រសួង​មហាផ្ទៃ តាម​ការ​ស្នើសុំ ប៉ុន្តែ​នៅ​រក្សា​ជំហរ​ការពារ​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ស្រាវជ្រាវ​ដដែល។ លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កក្កដា នេះ​ថា អង្គការ​សង់ត្រាល់​នឹង​ធ្វើការ​ឆ្លើយតប​ចំពោះ​លិខិត​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ក៏​ជា​អ្វី​ដែល​ខ្លួន​ត្រូវ​សហការ​ក្នុង​ការ​ផ្តល់​ជូន​ព័ត៌មាន​ស្ដីពី​គណនី​ធនាគារ​សម្រាប់​ប្រតិបត្តិ​ការងារ​របស់​សង់ត្រាល់​ដែរ។ លោក ឃុន ថារ៉ូ បញ្ជាក់​ថា...

ក្រសួង​ការពារ​💝ជាតិ​កម្ពុជា​ច្រានចោល​ការ​ចុះផ្សាយ​អំពី​វត្តមាន​🐲នាវា​យោធា​ចិន​នៅ​មូលដ្ឋាន​ជើងទឹក​រាម​ថា​ជា​រឿង​មិន​ពិត

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចាត់ទុក​ការ​ចុះផ្សាយ​របស់​កាសែត The Wall Street Journal អំពី​វត្តមាន​នាវា​យោធា​ពីរ​គ្រឿង​របស់​ចិន ប្រចាំការ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ជា​ការ​ផ្សព្វផ្សាយ​បង្កប់​ចេតនា​បង្ក​ឱ្យ​កាន់តែ​មាន​ការ​ភាន់ច្រឡំ និង​ជា​ការ​ចុះផ្សាយ​មិន​ពិត។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃទី​៣ កក្កដា នេះ​ថា នាវា​យោធា​ចិន ២​គ្រឿង​ដែល​បាន​ចូល​ចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ព​ជើងទឹក​កម្ពុជា គឺ​ទើប​តែ​មក​ដល់​នា​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ លោក​ថា នាវា​នោះ​គឺជា​នាវា​ផ្លាស់ប្ដូរ​វេន​ជាមួយ​នឹង​នាវា​យោធា​ចិន​កន្លង​ទៅ​តាម​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​មក​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​អំពី​ការ​ប្រើប្រាស់​នាវា​ដល់​កងទ័ព​ជើងទឹក​កម្ពុជា មិន​មែន​ចូល​ចត​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ដូច​ការ​ចុះផ្សាយ​របស់​កាសែត The...

Latest news